ស្នេហា និងការសិក្សា

១២យ៉ាងដែលបុរសគួរដឹងមុនពេលស្រលាញ់ស្រី
១ នាងចំណាយពេលយូរៗលើការតុបតែងខ្លួនដែលអ្នកត្រូវ
ចំណាយពេលរង់ចាំ។
២ នាងជជីកសួររឿងផ្ទាល់ខ្លួនរបស់អ្នក។
៣ នាងប្រច័ណ្ឌអ្នកតែមិនព្រមសារភាព។
៤ នាងចង់បានកាដូក្នុងថ្ងៃជួបមុខគ្នាដំបូង។
៥​ ពេលនាងខឹងកុំខ្លាចក្នុងការទូរស័ព្ទទៅច្រើនដង
ទោះនាងមិនលើកក៏ដោយព្រោះថានាងចូលចិត្តរបៀបនេះ។
៦ កុំភ្លេចរកចំណុចល្អដែល នាងមានដើម្បីនិយាយសរសើរនាងហើយនាង
នឹងដេកញញឹមនឹកដល់ អ្នក។
៧ កុំសួរនាំ នាងពីសង្សារចាស់។
៨ កុំនិយាយរំលឹកពី សង្សារចាស់របស់អ្នក។
៩ កុំស្គាល់ភ្លាម អួតពីស្ថានភាពហិរញ្ញវត្ថុអ្នកភ្លែតទុកអោយ
នាងដឹងខ្លួនឯងល្អ ជាង។
១០ កុំបន្តុះបង្អាប់បុរសដទៃចំពោះមុខនាងរឺនិយាយ
អាក្រក់ពីស្រីណាម្នាក់។
១១ កុំនិយាយពាក្យ ថាស្រលាញ់ងាយៗពេករហូតទាល់តែប្រាកដថានាង
កំពុងត្រូវការពាក្យនោះ។
១២ ឧស្សាហ៍បង្ហាញខ្លួនស្ងាត់ៗអោយនាងភ្ញាក់ផ្អើល
ក្នុងឱកាសពិសេសនានា។

នារី១០យ៉ាងដែលអ្នកត្រូវរត់គេច
១ ស្គាល់មិត្តអ្នកមុនហើយផ្ញើសារមកទាក់ទងអ្នកទៀត។
២ នាងខ្មាស់គេពេលយួរកន្ត្រកទៅទិញម្ហូប។
៣ នាងសុខចិត្តប្រមូលប្រាក់ចំណូលទំាងអស់ទៅចំណាយ
លើការថែសម្ផស្ស។
៤ នាងមិនចេញពីផ្ទះទេបើមិនបានតែងខ្លួនដល់ថ្នាក់ស៊ី
ដាច់គេដាច់ឯង។
៥ នាងធ្វើភ្នែកប៉ប្រឹមនិងម្ញិកម្ញ៉ក់ពេលឃើញប្រុសអ្នក
មានមកដល់។
៦ នាងអាចអូសទាញបានដោយសម្ភារៈម៉ាកថ្លៃៗ។
៧ អោយធ្វើអីក៏ធ្វើពេលដែលអ្នកមានប្រាក់។
៨ នាងមិនដែលគិតរឺត្រៀមលក្ខណៈសំរាប់ធ្វើម្តាយទេ
(ខ្លាចខូចរាង ខ្លាចចាស់ ខ្លាចលែងមានបុរសចែចង់)។
៩ នាងគ្មានធម៌មេត្តាមានៈចងគំនុំ។
១០ នាងញៀនល្បែង។
បាទក្នុងចំណោមនារីខាងលើមុខតែមាននារីភាគច្រើន
ដែលមានរូបសំរស់ស្រស់ស្អាតរហូតដល់ថ្នាក់អ្នកមិន
តាមមើលមិនបានដោយសារនាងមិនចូលចិត្តការងារ
ផ្ទះទេហើយចំណាយពេលស្ទើរទំាងអស់នៅមុខ
កញ្ចក់និងហាងនានា។តែកាត់ចិត្តទៅសុភាពបុរសបើ
អ្នកមិនចង់យំដោយសារនាង!

No comments:

Post a Comment