វប្បធម៌ខ្មែរ

វប្បធម៌

 

​       វប្បធម៌ › តាមន័យសព្ទជាតិៈ
វប្ប + ធម៌
វប្បៈ = ការសាបព្រោះ ការបណ្តុះពូជ ការបង្ករបង្កើត…
ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈ ទ្រទ្រង់…
វប្បធម៌ = ធម៌ទាំងឡាយណា ដែលទ្រទ្រង់នូវការ សាបព្រោះបណ្តុះពូជ ឱ្យលេចជាលទ្ធផល ជាផ្លែផ្កា ។
វប្បធម៌ › តាមន័យវច្ចនានុក្រមខ្មែរៈ
វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតី ឱ្យបានចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗ ។
វប្បធម៌ › តាមន័យភាសាបារាំងៈ
វប្បធម៌ ត្រូវនិងពាក្យបារាំង Culture ។
_ ន័យដើម Culture = le travail des terres (ការងារទាំងឡាយ ទាក់ទងនិងដី ដំណាំផ្សេងៗ ) ។
_ន័យក្លាយ Culture = le travail de l’esprit (ការបណ្តុះបណ្តាលចិត្តគំនិត -វិជ្ជា ឧ. lacultre des lettres et des sciences; la culture des arts…)
= l’ instruction et l’education (ការសិក្សាអបរំ បណ្តុះមនោសញ្ចេតនា ឧ. (la culture du coeur et des sentimens).
វប្បធម៌› តាមន័យទស្សនៈសព្ទៈ
_តាមបែបអាល្លើម៉ង់ kultur សំដៅយកតែការចំរើន លូតលាស់តាមផ្លូវចិត្តប៉ុណ្ណោះ ។
_តាមបែបបារាំង Culture សំគាល់ការបង្ករបង្កើន ឬជាលទ្ធផល នៃការបង្ករបង្កើននេះឯង ឧ. La culture physique; la culture intellectuelle.
វប្បធម៌› ន័យតាមយោបល់រួមៈ
_ទោះបីមានន័យច្រើនបែបយ៉ាងណាក៏ដោយក៏ន័យដើមពិតប្រាកដរបស់ពាក្យវប្បធម៌ បានក្លាយទៅជាសំគាល់នូវភាពឬធម៌ទាំងឡាយណាដែលអាចបណ្តុះបណ្តាល បង្កើនឱ្យបានផលល្អ ប្រសើរចំរើនលូតលាស់ឡើងទៀតទុកណាតាមផ្លូវវិជ្ជា-ចិត្តគំនិត-កាយក៏ដោយ ។
វប្បធម៌ › ន័យតាមសេចក្តីសង្កេតៈ
* ជួលកាលគេប្រើពាក្យ “វប្បធម៌ទួទៅ” (la culture generale) សម្គាល់ចំណេះចេះដឹងសំខានៗ ដែលម្នាក់ៗត្រូវដឹង ដើម្បីរស់បានស្រួល ក្នុងសង្គមមនុស្ស ។
* ជួលកាលគេប្រើពាក្យ “វប្បធម៌” ភ្ជាប់ជាមួយនឹងពាក្យ “អរិយធម៌” ឧ. វប្បធម៌អរិយធម៌ខ្មែរ វប្បធម៌អរិយធម៌អឺរ៉ុប។គេនិយមប្រើពាក្យបែបនេះដោយគេមានទស្សនៈយល់ថា វប្បធម៌សំគាល់ធម៌ដែលបណ្តុះបណ្តាលឱ្យលូលាស់ចំរើនប្លែកពីធម្មជាតិមនុស្សធម្មតា រីឯអរិយធម៌សំដៅយកលក្ខណៈសង្គមណាដែលភ្ញាក់រលឹកខំលូតលាស់ហើយកែប្រែចំរើន ប្លែកពីធម្មជាតិនៃសង្គមមនុស្សធម្មតា។តាមទស្សនៈនេះវប្បធម៌និងអរិយធម៌ មានលក្ខណៈរួមមួយគឺការភ្ញាក់រលឹកការបណ្តុះបណ្តាលឱ្យលូតលាស់នេះឯង ។ ចំណែកការនិយម ប្រើពាក្យ “អរិយធម៌” តែឯងវិញ សំអាងទៅលើ អរិយធម៌ ដែលធំជាង វប្បធម៌ ។ កាលណាគេឮពាក្យ “អរិយធម៌” កាលនោះគេដឹងថា មានវប្បធម៌ផងសង្គមធម៌ផង នៅក្នុងនោះដែរ ។ ចុះសង្គមធម៌ មានន័យប្លែកយ៉ាងណាខ្លះ ពីវប្បធម៌និងអរិយធម៌ ?
ខ្មែរកំពុងតែឈានទៅរកការលប់បំបាត់អត្តសញ្ញាណខ្លួនឯងចាប់តាំងពីចុងទសវត្សរ៍៩០មកការវិវឌ្ឍន៍នូវអត្តសញ្ញាណរបស់ខ្មែរនិងការហូរ​ផ្នែកនូវ វប្បធម៌បរទេស បានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនងប់ងល់ និង លែងស្កាល់​ខ្លួនឯង។
វាចារឿងគ្រោះថ្នាក់បំផុត នៅពេលយើង ជាម្ចាស់ខ្លយន ហើយបែរជាមិនស្គាល់ខ្លួន ឯងទៅវិញ។
សកម្មភាពទាំងនេះគេអាចសង្កេតឃើញតាមរយៈការស្លៀកពាក់ការតុបតែងខ្លួន ដូចជាការធ្វើម៉ូដសក់ ពណ៌សក់ តធ្មេញ ជាដើម។
កាលក្នុងកំឡុងទសវត្សរ៍៩០ខ្មែរបានពុលនិងវង្វេងជាមួយនឹងវប្បធម៌ដែលហូរ ចូលមកពីប្រទេសថៃប៉ុន្តែចាប់ពីដើមឆ្នាំ២០០៣ក្រោយព្រឹតិការណ៍ដុតស្ថានទូតថៃមក កម្ពុជាបានដកខ្លួនបន្តិចពីការនិយមប្រើសប្រាស់របស់របររបស់ប្រទេសថៃហើយ ដោយសារមានការវិនិយោគពីបណ្តាប្រទេសកូរ៉េខាងត្បូងផងនោះ កម្ពុជាក៏​បានងាកមករកការនិយមបរទេសបែបកូរ៉េវិញម្តងទៀត។ក្នុងនោះ ស្ថានីយ៍ទូរ​ទស្សន៍​ម៉ាយ​ធីវី(My TV)ក៏ជាអ្នករួមចំណែកឲ្យមានការប្រើប្រាស់វប្បធម៌បរទេស
ចាប់តាំងពីការចាប់ផ្តើមដំណើរការរហូតមកដល់បច្ចុប្បន្នស្ថានីយ៍ទូរទស្សន៍មួយ​នេះ ពុំមានផ្សាយអ្វីក្រៅអំពីបទចម្រៀងកូរ៉េដែលស្លៀកពាក់លិចលើលិច​ក្រោម​នោះ​ទេ ហើយគេក៏មិនដែលឃើញការព្រមានណាមួយចេញពីក្រសួងអប់រំ ឬក្រសួង​វប្បធម៌អំពីបញ្ហានេះដែរ។
ម៉ាយធីវីបានតាក់ទាញយុវវ័យខ្មេរឲ្យភ្លេចខ្លួនឲ្យលង់ខ្លួនក្នុងរណ្តៅវប្បធម៌បរទេស លែងស្គាល់ខ្លួនឯង។យុវសិស្សខ្មែរជំទង់ទាំងស្រីទាំងប្រសុមយចំនួនបានប្រើប្រាស់ម៉ូដសក់ ឬការតុបតែងខ្លួនតាមរបៀបកូរ៉េ។ពួកគេនិយាយថាអ្នកដែលអភិរក្ស គឺជាអ្នកមិនទាន់សម័យ។នៅតាមដងផ្លូវ យុវនារីពីក្មេងដល់ចាស់ស្លៀកខោដែល​ជាទូទៅកាលពីសម័យមុនស្រ្តីខ្មែរស្លៀកសម្រាប់ជាខោទ្រនាប់ខាងក្នុងតែសព្វថ្ងៃ គេបែរជាយកមកស្លៀកធ្វើជាខោក្រៅទៅវិញ។
យុវជនខ្មែរមួយចំនួនស្លៀកពាក់ចោះក្រវិលតែងខ្លួនដូចស្រី។ពួកគេមិនដឹងជាចង់ ប្រាប់គេថាម៉េចអំពីអត្តសញ្ញាណជាតិខ្លួនឯង?
សិស្សសាលាស្លៀកពាក់លិចលើលិចក្រោហើយសូម្បីតែក្រុមតារាចម្រៀងឬតា​រាវីដេអូខ្មែរ ក៏ខំប្រឹងធ្វើខ្លួនឲ្យដូចកូរ៉េដែរ។ពួកគេកាន់តែសប្បាយ​ចិត្តនៅ​ពេលមិត្ត​ភក្តិឬអ្នកដទៃនិយាយថា រូបគេសង្ហាឬស្អាតដូចតួកូរ៉េ។ផ្ទុយទៅវិញពួកគេនឹងមិនសប្បាយចិត្តទេ បើសិនជាមិត្តភក្តិនិយាយថា គេស្អាត ឬសង្ហាដូចខ្មែរអង្គរ។
តើឯនាទៅអត្តសញ្ញាណជាតិជាខ្មែរ?តើក្រសួងវប្បធម៌និងក្រសួងអប់រំកំពុងតែធ្វើអីដែរ បានជាមិននាំគ្នាមើលសោះ?
នៅទីនេះខ្មែរស្មេរគ្មានចិត្តចង្អៀតចង្អល់អំពីការស្លៀកពាក់នេះទេប៉ុន្តែជាការមើលឃើញ របស់ខ្មែរស្មេរប្រសិនបើយើងជាខ្មែរមិនព្រមថែរក្សាមរតកឬវប្បធម៌របស់​ខ្លួន​ឯងទេ តើបានអ្នកណាថែរក្សាឬតើយើងស្គាល់អំពីអត្តសញ្ញាណរបស់យើង​ទេ?ព្រោះសព្វថ្ងៃ ក្រៅតែអំពីសម្បកខ្លួនឯងខ្មែរគ្មានអ្វីទៀតទេជារបស់បរទេសទាំងអស់រាប់ចាប់ពីម្ហូបអាហារ សម្លៀកបំពាក់ និង ស្ទើតែទាំងចិត្តគំនិតឡើងទៅ ។
ខ្មែរកំពុងតែឈានទៅរកការលប់បំបាត់អត្តសញ្ញាណខ្លួនឯងបុណ្យសង្សារ វប្បធម៌ថ្មី​របស់យុវវ័យទំព័រដើម » សង្គម » វប្បធម៌និងអារ្យធម៌ » បុណ្យសង្សារ វប្បធម៌ថ្មី​របស់យុវវ័យ ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃក្ដីស្រឡាញ់កំពុងត្រូវ​បាន​យុវវ័យខ្មែរ​មួយចំនួនជាពិសេស​អ្នករស់នៅទីក្រុងភ្នំពេញ នាំគ្នាចាប់អារម្មណ៍និងនិយមចូលចិត្ដបើទោះជាពិធី​នេះមិនមែន​ជាទំនៀមទម្លាប់ខ្មែរវាជាបុណ្យរបៀបអឺរ៉ុបក្ដី។ថ្ងៃទី១៤កុម្ភៈជាថ្ងៃValentine’sday ឬថ្ងៃបុណ្យនៃក្ដីស្រឡាញ់​ដែលនឹងឈានចូលមកដល់​ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាទិវាសកល​បែបអឺរ៉ុបនិយមដែល​យុវវ័យខ្មែរ​និយមហៅថាបុណ្យសង្សារ​ ឡើងរត់មាត់ទៅហើយ។



រូបភាពទស្សនាវដ្តីសុខភាពយើងសង្គមជឿនលឿន វប្បធម៌លាយឡំក្រោយពីប្រទេសកម្ពុជាយើង ទទួលបាននូវ សុខសុវត្ថិភាព​ពេញបរិបូរណ៍មក ការ​ហូរចូល​នៃវប្បធម៌​​បរទេស​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដែលជា​សញ្ញា​បញ្ជាក់​​ពីភាព​រីកចម្រើន​ខាងផ្នែកសេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស។ វប្បធម៌​បរទេស​បន្ដិចម្ដងៗ បានគ្របដណ្ដប់​លើ​សតិ​អារម្មណ៍​យុវវ័យ​ខ្មែរ​ដែល​ប្រាថ្នា​ចង់​ធ្វើ​ដូចគេ​ នេះបាន និង​កំពុង​ចាប់អង្រួន​បេះដូង​ប្រជាពលរដ្ឋខ្មែរ​​ឱ្យរង្គើ​​ទាំងក្មេង​ ទាំងចាស់។ សង្គម​ជឿនលឿន​​សម្ភារៈ​ប្រើប្រាស់​ទំនើប​ជាបច្ច័យ​​មួយយ៉ាង​ល្អ ដែល​ស្ដែងពីការ​រស់នៅក្នុង​​កម្រិត​សមរម្យ​មួយ​ ប៉ុន្ដែ​ក្រៅពីនេះ​ក៏អាចបង្ក​ឱ្យមានការ​ប៉ះពាល់​​មួយចំនួន​ផងដែរ​ទៅលើ​​ ប្រពៃណី​ទំនៀម​ទម្លាប់ ខ្មែរ ដែល​បន្ដិចម្ដងៗ​ត្រូវបាន​កាត់តម្រឹម។មានពិធី​តាម​បែបអឺរ៉ុប​ជាច្រើនត្​រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​​និយម​ចូលចិត្ដ ដូចជាបុណ្យណូអែល បុណ្យ សង្សារ​ជាដើម។ ដោយឡែក​​សម្រាប់​បុណ្យ​សង្សារ​នៅពេល​ជួប​សាកសួរ​​ជាមួយ​ក្រុម​យុវវ័យ​​ បានឱ្យ​ដឹងថា ក្នុង​ចំណោម​ពួកគេ​ភាគ ច្រើន​មិនដឹង​ពីប្រវត្ដិ ឬ​អត្ថន័យ​យ៉ាងណា​នោះទេ គ្រាន់តែ​ឃើញគេ​ធ្វើក៏​ធ្វើតាម​ទៅតែ​ប៉ុណ្ណោះ។ យុវវ័យខ្លះ​គ្រាន់តែ​ដឹងថា​នេះ​ជាថ្ងៃ បុណ្យ​សង្សារ អ្នកដែល​មានសង្សារ​ត្រូវតែ​ជូនកាដូ ឬផ្កា​ឱ្យគ្នា​ទៅវិញ​ទៅមក​ដើម្បី​បញ្ជាក់នូវការ​ស្រឡាញ់។ ដោយឡែក​យុវជន​ខ្លះ ទៀត​យល់ថា នេះជា​ឱកាសល្អ​ដែលគេ​អាចសារភាព​ស្នេហ៍​ដោយ​គ្រាន់តែ​ទិញកាដូ ឬផ្កាមួយ​បាច់​ជូន​ចំពោះនារី​​ដែលគេ​ស្រឡាញ់។សម័យកាលចេះតែវិវត្ដន៍ទៅមុខ ទម្លាប់នៃការប្រព្រឹត្ដ​ក៏មានការផ្លាស់ប្ដូរដែរ។ ពីមុន​យុវវ័យខ្មែរ​ព្យាយាម​​លាក់​បាំងទំនាក់ ទំនងស្នេហាដោយមិនចង់​ទទួលនូវការរិះគន់​សើចយំពីអ្នកដទៃ។ ប៉ុន្ដែសម័យថ្មីនេះយុវវ័យដែលគ្មាន​ស្នេហា​ប្រៀបដូចផ្កា​ដែលគ្មាន លម្អង។បុណ្យសង្សារ​បង្កចលាចលថ្ងៃនៃក្ដីស្រឡាញ់បាននាំមកនូវភាពគគ្រឹកគគ្រេង ជាពិសេស​នៅតាមដងផ្លូវសាធារណៈ​​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​ក្បែរ​​សាលា​មធ្យម​សិក្សានានា នៅតាមទីកន្លែងលក់ផ្កា​នៅម្ដុំផ្សារថ្មី ផ្សារអូរឬស្សី តាមដងវិថីម្ដុំមាត់ទន្លេ កន្លែងកម្សាន្ដ និងកន្លែងហូបចុក នានា។ ជាពិសេស​កន្លែង​លក់ផ្កា កន្លែង​លក់វត្ថុ​អនុស្សាវរីយ៍ មានភាពខុសប្លែកពីសព្វដង ដោយគេសង្កេតឃើញមានការដាក់តាំងផ្កា យ៉ាងល្អ​ស្រស់ មានការ​វេចខ្ចប់ មើលទៅគួរឱ្យចាប់អារម្មណ៍​ធ្វើឱ្យអ្នកមានគូសង្សារ​​ឃើញហើយ​មានចិត្ដចង់​ទិញយក ​ទៅជូនសង្សារ របស់ខ្លួន។




រូបភាពទស្សនាវដ្តីសុខភាពយើងចាប់តាំងពី យុវវ័យ​ចូលរួម​ក្នុងពិធី​បុណ្យ​សង្សារ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ផ្កា​កុលាប​ស្រស់ៗ​​លក់ដាច់​ច្រើនណាស់​ ព្រោះតែ​យុវវ័យខ្លះ​​បើទោះ​ជាមាន​ជីវភាព​ក្រីក្រ ប៉ុន្ដែ​​ពួកគេ​ក៏មាន​លទ្ធភាព​​រកប្រាក់​ទិញផ្កា​កុលាប​​ស្រស់​បាន​១ទង​​​ សម្រាប់​​គូសង្សារ ​ឬអ្នក​​ដែលគេ​ពេញ​ចិត្ដ។ ផ្កាដាក់​លក់​នៅក្នុង​ថ្ងៃបុណ្យ​សង្សារ​​មានច្រើន​ប្រភេទ ជាផ្កា​ស្រស់​ក៏មាន ផ្កា​សិប្បនិម្មិត​ក៏មាន។ ផ្កាកុលាប​ស្រស់​​ដែល​វេចខ្ចប់​យ៉ាងស្អាត លក់​ក្នុងតម្លៃ​១ដុល្លារ​​សម្រាប់​ផ្កាមួយ​​ទង។ ប៉ុន្ដែ​​សម្រាប់​​អ្នកដែល​​មានប្រាក់កាសច្រើន​អាចទិញគ្រឿង អលង្ការ​ជូនគូ​​សង្សារ ឬភរិយា។បុណ្យសង្សាររីករាយ ឬទឹកភ្នែកបើទោះបីជាភាគច្រើននៃយុវវ័យរីករាយ​ធ្វើបុណ្យសង្សារក៏ដោយ ក៏មានយុវតីមួយចំនួន​ស្រក់​ទឹកភ្នែក​ផងដែរ ដោយសារ តែផ្កាកុលាប​បណ្ដាលឱ្យមានការភ្លើតភ្លើន​បានបន្សល់​នូវភាព​សោក​ស្ដាយ ព្រោះយុវតីខ្លះ​បានបាត់បង់នូវព្រហ្មចារី មានផ្ទៃពោះ និងឆ្លង ជម្ងឺ​ផ្សេងៗ​ជាដើម។ ថ្ងៃបុណ្យសង្សារ​មិនមែនតែផ្កា ឬវត្ថុអនុស្សាវរីយ៍ទេ​ដែល​លក់ដាច់ សូម្បីតែ​​ស្រោម​អនាម័យ ផ្ទះសំណាក់់ កន្លែង កម្សាន្ដផ្សេងៗ​ក៏មានតួលេខកើនឡើង​ច្រើនគួរ​ឱ្យកត់​សម្គាល់​ដែរ។ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា​យើងទេ នៅឯ​បរទេស​វិញរឹត តែកក្រើក​ជាងនេះទៅទៀត ជាក់ស្ដែងដូចជាប្រទេសថៃ​ក្នុងថ្ងៃបុណ្យសង្សារ​ស្ទើរតែ​គ្រប់សណ្ឋាគារ​​ នៅក្នុង​ប្រទេស​ត្រូវបានកក់ទុក​​ទាំងអស់។ តាមរយៈ​ព័ត៌មាន​នេះមានន័យ​ថា ការ​រួមភេទនៅ​ថ្ងៃបុណ្យ​សង្សារ​​ក៏មាន​អត្រាខ្ពស់​ណាស់ដែរ។ ជាងនេះទៅទៀត​ក៏មាន ករណី​មួយចំនួនទៀត ដូចជាយុវតីបានធ្វើអត្ដឃាត​ដោយសង្សារមិនជូនផ្កា ឬវត្ថុអនុស្សាវរីយ៍ ឬក៏ជ្រុលខ្លួនជាមួយសង្សារ​ដែលមិន ទទួលខុសត្រូវ។បណ្ដាំផ្ញើយុវវ័យទាំងឡាយដែលកំពុងគាំទ្រថ្ងៃបុណ្យសង្សារ ត្រូវទទួលស្គាល់ការពិតថា ប្រពៃណីនេះមិនមែន​ជារបស់ខ្មែរទេ ហើយ ក៏មិន​មានការ​ហាមឃាត់​​ណាមួយ​ដែលរារាំង​ការទទួលយក​ប្រពៃណីនេះដែរ។ ប៉ុន្ដែសូមកុំធ្វើអ្វីហួសហេតុពេក ព្រោះមានយុវវ័យ​មួយ ចំនួន​ប្រព្រឹត្ដខ្លួន​មិនល្អ​​អាចនិយាយ​ថា ជាអំពើ​ពាលា អាសអាភាស គ្មានការអៀនខ្មាស និងសម្ដែងភាពស្និទ្ធស្នាល​ហួសព្រំដែន ដែលមិនអាច​ទទួល​យក​បាន។នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានការ រីកចម្រើនយ៉ាងខ្លាំងនូវការអភិវឌ្ឍន៍ប្រទេសជាតិសង្គមទាំងមូលបាន ផ្លាស់ប្ដូរមុខមាត់ទាំងស្រុង។ ទន្ទឹមនឹងការរីកចម្រើននេះក៏នៅមានផលប៉ះពាល់មួយចំនួនដែលបានកើត មាន ជាពិសេស​​ចំពោះយុវវ័យដែលជាវ័យដ៏ស្រស់ស្អាត ហើយជាក្ដីរំពឹងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។ បច្ចុប្បន្ននេះកិរិយាមារយាទរបស់យុវវ័យខ្មែរបានផ្លាស់ប្ដូរស្ទើរតែ ទាំងស្រុង ជាពិសេសយុវតីខ្មែរដែលតាំងពីដើមរៀងមក មានតួនាទីយ៉ាងខ្លាំងក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ របស់ខ្មែរយើង។




រូបភាពទស្សនាវដ្ដីសុខភាពយើងសូម​ធ្វើការ​សង្កេត​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​ការផ្លាស់​ប្ដូយ៉ាង​គំហុក​របស់​យុវតី​ខ្មែរយើង​នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ប្រពៃណី​ខ្មែរ​ដ៏ផូរផង់​សម្រាប់​សម្រស់ស្ដ្រីដោយ​សារតែ​នៅ​ពេល​នេះ​បុរស​ស្ដ្រី​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា ហេតុនេះ​ហើយ​ទើប​យុវតី​ខ្មែរ​មាន​ឱកាស​ក្រៅ​ដើម្បី​ប្រកប​ការងារ​ផ្សេង​ ទៅតាម​សមត្ថភាព​ដែល​ខ្លួន​មាន។ ខុស​កាលពី​មុន​ស្ដ្រី​ត្រូវ​បាន​រឹត​បន្ដឹង​ដោយ​កាន់​កាប់​ប្រពៃណី​យ៉ាង​ ខ្ជាប់ខ្ជួន​មិនមាន​សិទ្ធិ​​ក្នុងការ​ដើរហើរ ប្រាស្រ័យ​ទាក់ទង​ជាមួយ​នរណា​ផ្ដេសផ្ដាស​បាន​ឡើយ។ កាល​ពីមុន​ស្ដ្រីខ្មែរ​ទន់ភ្លន់ ថ្លៃថ្នូរ​មាន​​អំណត់ និង​ភាព​ផូរផង់​ដូច​សំពត់​ក្នុងផ្នត់ សុភាព​រាបសា សក្ដិសម​ជា​មាតា​ពិភព​លោក។ ហេតុនេះ​ហើយ​បានជា​នៅ​តាម​ជញ្ជាំង​នៃ​ប្រាសាទ​នានា​បាន​បង្ហាញ​គ្រប់​ កាយវិការ​ទាំង​អស់​របស់​ស្ដ្រីខ្មែរ ​តាមការ​រាំ​នូវ​របាំ​នានា​សុទ្ធតែ​បញ្ជាក់​ពីភាព​រឹងមាំ ការ​ប្រកាន់​យក​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ស្ដ្រី ដែល​មាន​ដូចជា​ការ​ចូល​ម្លប់ ការ​ប្រតិបត្ដិ​ចំពោះ​ឪពុក​ម្ដាយ​ញាតិ​មិត្ដ ការ​គោរព​ចំពោះ​ស្វាមី​ជាដើម តាំងពី​​ពេលទើប​នឹង​កើត​រហូតដល់​ថ្ងៃ​ស្លាប់​ទៅវិញ​ក៏​នាំ​ទៅ​ជាមួយ​ភាពល្អ​ ឥត​ខ្ចោះ​នេះ​ដែរ។យុវតី​ខ្មែរ​បច្ចុប្បន្ន​ភ្លើតភ្លើន​ភ្លេចខ្លួននៅ​សម័យកាល​ដ៏ទំនើប​នេះ ភាព​ផូរផង់​របស់យុវតី​ខ្មែរ​ដែល​បាន​រៀបរាប់​ខាង​លើ​ត្រូវបាន​យុវតី​មួយ​ ចំនួន​បង្ក​ឱ្យមាន​ការ​​​​​​​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្ដិយស សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ឥត​ខ្ចោះ​របស់​យុវតី​ទាំង​អស់​ហើយ។ ការ​ហក់លោត​ទៅតាម​ភាព​ជឿន​លឿន​នៃសម័យ​កាល​បាន​ធ្វើ​ស្ដ្រី​ខ្មែរ​ពុល​នឹង​ បរិយាកាស​សង្គម និង​ទទួល​យក​វប្បធម៌​ដែល​ហូរចូល​មក​ពី​ក្រៅ​ដោយ​មិន​ដឹង​ខ្លួន​ភ្លេច​គិត​ ពីភាព​ថ្លៃថ្នូរ​ប្រពៃណី​ដ៏ល្អ​ផូរផង់​របស់​ខ្មែរ​ពីដើម​រៀងមក។ ការ​ភ្លើនភ្លើន​ទាំងនេះ​បាន​ស្ដែង​ចេញ​យ៉ាង​ព្រហើន​នៅរយៈ​ពេល​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ​តាម​រយៈ​ចំណុច​អសកម្ម​មួយ​ចំនួន​ដូចជា​ការ​ស្លៀកពាក់ ការ​មាន​កំណាន់​ចិត្ដ ឬ​សង្សារ​ជា​ដើម។




រូបភាពទស្សនាវដ្ដីសុខភាពយើង


1. ការ​ប្រើប្រាស់​សម្លៀក​បំពាក់ ៖ សេរីភាព​ហៀរ​កែង​កំពុង​ឆ្លុះ​បញ្ចាំង​បង្អាប់​មុខមាត់​ប្រទេស​ជាតិ​នៅ​ពេល​ ដែល​គេ​ក្រឡេក​ឃើញ​ក្មេង​ស្រី​បាន​ប្រើប្រាស់​សម្លៀក​បំពាក់​ខើចលើ ខើចក្រោម បញ្ចេញ​សាច់​ទ្រូង គល់​ភ្លៅ ខោ​គូទ​ខ្លី​ចេញ​ច្រវែប​កំប៉េះ​គូទ។ ជា​ពិសេស​​អ្វីដែល​កាន់​តែ​យ៉ាប់​នោះ ក្មេង​ស្រី​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជាសិស្ស​សាលាបែរ​ជា​នាំគ្នា​កែ​ សំពត់​ខៀវ​ឱ្យ​ទៅ​សំពត់​ដែល​ខ្លី​ខើច​លេច​​ចេញ​គល់​ភ្លៅ ដើរ​ចូល​សាលា​រៀន​ដោយ​គ្មាន​នរណា​ចាំ​តម្រង់​ផ្លូវ​នោះ​ទេ សូម្បី​តែ​ឪពុក​ម្ដាយ ឬ​គ្រូប​ង្រៀន​ក៏ហាក់​ដូច​ជា​ពុំយកចិត្ដ​ទុកដាក់​គិតគូរ​ដល់​ផល​វិបាក​នៃការ ​បង្កើត​ទម្លាប់​ខុសក្បួន​ដូច្នេះ​ទេ។

2. ការ​សេពគប់​សង្សារ ឬ​កំណាន់​ចិត្ដ ៖ អ្វី​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​យុវវ័យ​ខ្មែរ​ហៅថា​ជាការ​ទាន់​សម័យ​ នោះ​គឺ ការ​មាន​សង្សារ។ ព្រោះ​នរណា​ម្នាក់​ដែល​មិនមាន​សង្សារ​ត្រូវតែ​ស្វែងរក​ឱ្យមាន​ដូចគេ ទើប​បាន​ដើរលេង​ជាមួយ​គ្នា​ទៅវា​ទាន់​សម័យ។ ជាក់ស្ដែង​ក្មេងស្រី​ខ្លះ​មិនទាន់​រៀន​ចប់​បឋម​សិក្សា​នៅ​ឡើយ​ទេ តែមាន​សង្សារ​ទៅហើយ ដោយ​ពួកគេ​មិនយល់​ថា​សង្សារ​ជាអ្វី? មូលហេតុ​ចាំបាច់​ត្រូវមាន​សង្សារ? តាម​សង្កេត​មើល​ទៅ​​ពួក​គេគ្រាន់​តែដឹង​ថាពួក​គេត្រូវ​ការ​មនុស្ស​ម្នាក់​មក ​បណ្ដើរ​គ្នា​លេង​ដូចគេឯង​តែ​ប៉ុណ្ណោះ។ នេះហើយ​ជា​ចំណុច​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​យុវតី​ខ្លះ​ត្រូវ​រងគ្រោះ​ដោយ​សារ ​តែភាព​ភ្លើតភ្លើន​និង​ការ​ត្រាប់​តាម​គ្នា មិន​គិត​មុខក្រោយ​​របស់​ពួកគេ​ដែល​ទី​បំផុត​អ្វី​ដែល​ពួកគេ​ទទួល​បាន​នោះគឺ​ ការ​បាត់​ព្រហ្មចារី ព្រោះ​ជួប​ប្រុស​ព្រាន ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ការ​ឆ្លង​ជម្ងឺ​ផ្សេងៗ​តាម​ផ្លូវ​ភេទ ការ​ខូចចិត្ដ ខូច​អនាគត​ជាដើម។ ក្រៅពីនេះ​មាន​នារី​ជា​ច្រើន​ជ្រើសរើស​ការ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ ការ ឬ​ដោយ​មិន​រៀបការ​តែម្ដង ដែល​ចំណុច​នេះជា​ការ​ដែលស្ដែង​ចេញ​យ៉ាង​ច្បាស់​លាស់​នូវគំនិត​មើល​ងាយ មើល​ថោក​ដល់ វប្បធម៌​ប្រពៃណី​ខ្មែរ ដែល​បាន​ឱ្យតម្លៃ​យ៉ាងខ្លាំង​ទៅ​លើការ​រៀបការ ដោយ​ចាត់ទុក​ថាកូន​ស្រី​រូបណា​ដែល​បាន​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​ជា​ ការ​សងគុណ​មួយ​យ៉ាង​ធំធេង​ដល់​មាតា​បិតា​ដែល​ចិញ្ចឹម​បីបាច់​តាំង​ពីតូច​មក។ វប្បធម៌​ទាំងនេះ​បើ​នៅ​ក្នុង​សង្គម​បរទេស​មិន​ថ្វីទេ ព្រោះ​ពួកគេ​មាន​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ពួកគេ។ ម្យ៉ាង​ពួកគេ​ក៏មិន​ដែល​ចង់​អនុវត្ដ​អ្វីដែល​ជា​ប្រពៃណី​របស់​ខ្មែរ​យើងទេ ហេតុអ្វី​ខ្មែរ​យើង​ចង់​ធ្វើតាម​គេ? ហេតុផល​មួយទៀត​ដែល​ពួក​គេអាច​ធ្វើ​បែប​នេះ​បាន ក៏​ព្រោះតែ​ពួកគេ​មាន​លទ្ធ​ភាព មាន​តុល្យ​ភាព ផ្នែក​សេដ្ឋកិច្ច ​ហេតុ​នេះ​នៅពេល​ដែល​គេរស់​នៅ​ជាមួយគ្នា​មួយរយៈ​ពេល បើ​មិនចុះ​សម្រុង​គ្នា​គេ​បែកគ្នា​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ។ ផ្ទុយ​មកវិញ​ស្ដ្រីខ្មែរ​មួយ​ភាគ​ធំ​រស់នៅ​ដោយ​សារ​ពឹងផ្អែក​លើ​ប្ដី​ឬ​បុរស ហេតុ​នេះ​ហើយ​បើមាន​រឿង​អ្វី​ប្រាកដ​ជា​មិន​អាច​ទ្រាំទ្រ​បាន​បញ្ហា​វានៅ​ ត្រង់​នេះ​ទើប​យើង​មិនគួរ​នឹងទៅ​យក​តម្រាប់​តាម​អ្វី​ដែល​មិនមែន​ជា​របស់​ យើង​ធ្វើអ្វី។

3. កិរិយា​មារយាទ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ៖ ចំពោះ​ពាក្យថា ស្ដ្រី​ខ្មែរ​សុភាព​រាបសា​ដូច​សំពត់​ក្នុង​ផ្នត់​លែង​មាន​ទៀត​ហើយ​ចំពោះ​ នារី​មួយចំនួន​ព្រោះ​គេបាន​កែប្រែ​ស្ទើរតែ​ទាំង​ស្រុង។ ពួក​គេ​ហ៊ាន​គេច​សាលា បង្ហោះ​ម៉ូតូ វ៉ៃ​នតា​តាម​ទីសា​ធារណៈ​ដណ្ដើម ​សង្សារ​គ្នា សេព​​គ្រឿងញៀន មាន​សង្សារ​មិន​រើសមុខ រួមភេទ​ដោយ​សេរី ជេរ​ប្រមាទ​ឪពុក​ម្ដាយ​គ្រូប​ង្រៀន គ្មាន​ភាព​ខ្មាស​អៀន ឱប​ថើបគ្នា​នៅ​តាម​ទី​សាធារណៈ រហូត​ខ្លះ​ទៀត​បាន​ប្រព្រឹត្ដ​លើស​ពីអ្វី​ដែល​មនុស្ស​ធ្វើ​រហូតដល់​ថ្នាក់​ ប្រឡង​ដោះ​អាវ រាំ​ស្រាត ប្រ​ឡង ថើប​​គ្នាជា​ដើម។ ខ្លះទៀត​ជ្រុលខ្លួន​ដក​មិនរួច​បាន​ក្លាយ​ជា​នារី​លក់​ភេទ ញៀន​ថ្នាំ​យ៉ាង​ពាលា​អាវាសែ​ជាទី​បំផុត។ អ្វីដែល​លើក​មក​ជម្រាប​ជូនខាង​លើនេះ​គ្រាន់​តែមាន​បំណង​ចង់​ពញ្ញាក់​ អារម្មណ៍​ឱ្យលោក​អ្នក​ជាឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ មាន​​ការប្រុង​ប្រយ័ត្ន​ចំពោះ​កូនស្រី និង​យុវតី​ទាំងឡាយ​សូម​កុំខ្លាច​មិនទាន់​សម័យ​ឱ្យសោះព្រោះ​បើនាង​នៅ​ក្រោយ​ សម័យ​បន្ដិច​ក៏មិន​អីដែរ សំខាន់​ឱ្យតែ​មានភាព​ថ្លៃថ្នូរ គោរព​ប្រពៃណី​ជារឿង​មួយ​ដែល​នាង​បាន​ធ្វើយ៉ាង​ប្រសើរ​បំផុត។ សូមឱ្យ​តម្លៃខ្លួន​ឯង​ឱ្យ​ខ្ពស់​នោះ​នាង​នឹង​មិន​អាច​ប្រព្រឹត្ដ​អ្វីឱ្យ​ អាប់ឱន​បានទេ។

No comments:

Post a Comment