សុខភាព​

 ហេតុអ្វីបានជាមនុស្សចាស់ដេកតិចជាងក្មេង?              
មនុស្ស​ម្នាក់ ៗ សុទ្ធ​តែ​ត្រូវ​ការ​ដេក ប៉ុន្តែ​រយៈ​ពេល​ដែល​ត្រូវ​ដេក​មិន​ដូច​គ្នា​ទេ ។
មនុស្ស​ធម្មតា ត្រូវ​ការ​ដេក ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ កូន​ក្មេង​ត្រូវ​ដេក​ពី ១០ ទៅ ១២ ​ម៉ោង ចំណែក​មនុស្ស​ចាស់ ត្រូវ​ការ​ដេក ពី ៥ ទៅ ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់​គ្រាន់​ហើយ ។
ចូរ​ពិនិត្យ​មើល​ទារក ដែល​ទើប​នឹង​កើត​មក​ថ្មី ៗ វា​ដេក​ទាំង​យប់​ទាំង​ថ្ងៃ លើក​លែង​តែ​រយះ​ពេល​មួយ​ភ្លេត ដែល​វា​ត្រូវ​ស្រែក​យំ​ឃ្លាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​រយះ​ពេល​ដេក​យ៉ាង​ស្កប់ស្កល់ ។ តាម​ការ​ពិនិត្យ ឃើញ​ថា​ ទារក​ម្នាក់​ ៗ ត្រូវ​ដេក ២០ ម៉ោង​យ៉ាង​តិច ក្នុង​រយះ ពេល​ ១ ថ្ងៃ ១ យប់ ។បញ្ហា​ដេក​នេះ មាន​សារៈ​សំខាន់​នាស់ ចំពោះ​មនុស្ស​ពិសេស ចំពោះ​ទារក និង កូន​ក្មេង​ដែល​កំពុង​រីក​ចំរើន។ បើ​ក្មេង​ម្នាក់ ៗ អាច​ដេក​ឲ្យ​បាន​ស្កប់ស្កល់ និង ឲ្យ​បាន​ច្រើន​ពេល​វេលា ​នោះ​សុខភាព​របស់​វា នឹង បាន​បរិបូណ៌​មិន​ខាន ។
ចំពោះ​យុវជន​វិញ បញ្ហា​ដេក​ក៏​មាន​សារៈ​សំខាន់​ដែរ ព្រោះ​កាល់​បើ​ដេក​ស្កប់ស្កល់​ពេញ​មួយ​យប់​ហើយ សភាព​ហត់​នឿយ​ទាំង​ឡាយ ដែល​បណ្ដាល​មក​ពី​ការ​សិក្សា និង ការងារ​ផ្សេង ៗ ត្រូវ​បាន​កំចាត់​កំចាយ​អស់ ខួរ​ក្បាល​ក៏​ត្រូវ​ស្ថិត​ក្នុង​សភាព​ស្ពឹក​ដោយ​បាន​សម្រាក ។ ដូច្នេះ ព្រឹក​ថ្ងៃ​បន្ទាប់ គេ​នឹង​មាន​កម្លាំង​កំហែង ថ្លា​ខួរ​ក្បាល អាច​ប្រកប​ការងារ​ត​ទៅ​ទៀត បាន​យ៉ាង​ធូរ​ស្រួល ។
បើ​យ៉ាង​ដូច្នេះ ហេតុ​ម្ដេច​បាន​ជា​ក្មេង ដេក​ច្រើន​ជាង​យុវជន ហើយ​យុវជន​ដេក​ច្រើន​ជាង​មនុស្ស​ចាស់?
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​នៃ​សរសៃ​វិញ្ញាណ របស់​កូន​ក្មេង មាន​ភាព​មិន​នឹង​នរ គឺ​វា​ងាយ​នឹង​រំជួយ ងាយ​នឹង​ស្ពឹក កូន​ក្មេង​ឆាប់​អស់​កម្លាំង ហត់​នឿយ ហើយ​ក៏​ឆាប់​រំភើប ដូច​នេះ កូន​ក្មេង​ត្រូវ​ការ​ដេក​ច្រើន​ណាស់ ។
ចំណែក​យុវជន​ ធម្មតា​ដេក​តែ ៨ ម៉ោងក៏​ឃើញ​ថា​គ្រប់​គ្រាន់​ហើយ ។ ព្រោះ​ការ​ប្រើ​កម្លាំង​កាយ និង កម្លាំង​ប្រាជ្ញា​ដ៏​ច្រើន​មហិមា បាន​ធ្វើ​ឲ្យ​យុវជន​ហត់​នឿយ អស់​កម្លាំង តែ​ការ​សម្រាក​ ៨ ម៉ោង​នេះ​ក៏​ល្មម​នឹង​ធ្វើ​ឲ្យ​យុវជន កំចាត់​ការ​ហត់​នឿយ​បាន ព្រម​ទាំ​ងអាច​ការពារ គោលិកា​វិញ្ញាណ​ក្នុង​ស្រទាប់​ខួរ​ក្បាល មិន​ឲ្យ​ខូចខាត​ផង ។
តែ​ចំពោះ​មនុស្ស​ចាស់​វិញ ដោយ​សារ​ពលកម្ម​មិន​សូវ​មាន​ច្រើន ហើយ​គោលិកា​វិញ្ញាណ​ទាំង​ឡាយ ក៏​មិន​សូវ​រំជើប​រំជួល​ខ្លាំង ដូច​យុវជន អាស្រ័យ​ហេតុ​នេះ បាន​ជា​មនុស្ស​ចាស់ មិន​សូវ​ត្រូវ​ការ​ដេក​សម្រាក​ច្រើន​ម៉ោង​ពេក ។

ទទួលទាន ស្រាបៀរបែបណាល្អ?
សឹងតែគ្រប់ផ្ទះតែងតែមានវាក្នុងទូទឹកកកជានិច្ច។ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលសប្បាយសូម ណែនាំដល់អ្នកដែលចូលចិត្តទទួលទាន ។
ទី១.ទុកស្រាបៀក្នុងទីកន្លែងត្រជាក់ក្នុងសីតុណ្ហភាព៤៥-៥៥°F។សីតុណ្ហភាពទាបជាជម្រើសល្អ
សម្រាប់ការទុកដាក់ និងធ្វើអោយមានរស់ជាតិកាន់តែពិសេស ។ ដបស្រាបៀរគួររក្សាដោយដាក់
បញ្ឈរនិងបើកថ្នមៗពេលត្រូវការទទួលទាន ។ វានឹងបាត់បង់នូវរសជាតិប្រសិនណាអ្នកបើកវាមិន
ត្រឹមត្រូវ។
ទី២ - ប្រើប្រាស់នូវ កែវត្រជាក់ ដែលកែវអាចដាក់ជាមួយគ្នានិងដបស្រាបៀរ ហើយការទុកដាក់វាត្រូវ
ទុកអោយឆ្ងាយនិងអាហារផ្សេងៗដូចជាគ្រឿងដាំស្ល ខ្ទឹមស ខ្ទឹមបារាំងជាដើម។
ទី៣ – ជ្រើសរើសកែវដ៏ត្រឹមត្រូវ កែវជ័រក៏អាចជាជម្រើសល្អសម្រាប់អ្នកផងដែរ ។
ទី៤ –ប្រើកែវស្អាត គួរផ្លាស់ប្ដូរកែវស្រាបៀររបស់លោកអ្នករាល់ពេលដែលអ្នកប្ដូរស្រាបៀរម្ដងៗ។
 ក្រេបរសជាតិដោយអារម្មណ៍រំភើប តែកុំញ៉ាំច្រើនពេក​ណាប្រយ័ត្នសុខភាពផង៕

No comments:

Post a Comment